ជ្រើសរើសភាសា: Khmer Khmer English English
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយសមាជិកគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។

——————————————

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយសមាជិកគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិកមន្រ្ដីរាជការ អមដោយ ឯកឧត្តម លោកជំទាវ លោក-លោកស្រីអនុប្រធាន សមាជិក-សមាជិកាសមាគមសង្គហៈមិត្ត បុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។​ 

អង្គប្រជុំមានរបៀបវារៈដូចខាងក្រោម៖

១.​  ប្រកាសសមាជិកភាពនៃគណៈកម្មការប្រតិបត្តិ

២. ពិនិត្យសេចក្ដីព្រាងសៀវភៅយុទ្ធសាស្រ្តនិងចក្ខុវិស័យ

៣. វឌ្ឍនភាពនៃការរៀបចំប្រព័ន្ធគ្រប់គ្រង ស.ស.ម.ស.ហ.វ តាមបច្ចេកវិទ្យាឌីជីថល 

៤. ផ្សេងៗ។

ព័ត៌មានទាក់ទង